Sunday, September 16, 2018

Canon EOS R ស៊េរីថ្មី

តួខ្លួនរបស់ EOS R វាស្រដៀងនឹងកាមេរ៉ា EOS ដទៃទៀតរបស់ Canon ដែរ ដោយស្រោបខ្លួនឡើង ដោយម៉ាញ៉េស្យូម មានទំងន់សរុប ៥៨០ ក្រាម (មិនទាន់រាប់បញ្ចូល កែវលេននៅឡើយ) ហើយក៏មានស៊េនស័រ ធំផងដែរ ដោយវាប្រើប្រាស់ ស៊េនស័រប្រភេទ Full-frame ដោយមិន Crop ស៊េនស័រចាប់យក វីដេអូកម្រិត 6K និង Scale Down មកត្រឹម 4K ដូចជាកាមេរ៉ា Mirrorless មួយចំនួនឡើយ។ ស៊េនស័រនេះ ចាប់រូបភាពក្នុងទំហំ ៣០.៣ មេហ្គាភិចស៊ែល ជាស៊េនស័រ CMOS Dual-Pixel Autofocus ដែលអាចចាប់ Focus លឿនត្រឹមតែល្បឿន ០.០៥ វិនាទីប៉ុណ្ណោះ និងមានកម្រិត ISO ចាប់ពី ១០០ ទៅដល់ ៤០,០០០ និងអាចបង្កើនឡើងដល់ ៥០ ទៅដល់ ១០២, ៤០០ ឯណោះ។ ដំណើរការរូបភាព របស់វាគឺធ្វើដោយឈីប Processor ប្រភេទ DIGIC ៨ របស់ Canon ផ្ទាល់ ដែលវាដំណើរការបានលឿន ហើយក៏ស្គាល់ចំណុច Focus បានលឿន និងច្បាស់ផងដែរ នៅពេល Zoom ចូល និងងាកឆ្វេងស្ដាំ។ វាមានសមត្ថភាពចាប់ រូបភាពក្នុងល្បឿន ៨ ហ្វ្រេមក្នុងមួយវិនាទី និងសម្រាប់ Burst Mode ថតរូបភាព JPEGs អាចដល់ ១០០ និង RAW បានដល់ ៤៧ សន្លឹកក្នុងមួយវិនាទី។



ការរចនាក៏ពិសេសដែរ ដោយនៅផ្នែកខាងក្រោយ វាត្រូវបានប្រើប្រាស់ របាអូសដើម្បីបញ្ជា មុខងារច្រើន និងមានកងបង្វិល ដើម្បីកំណត់ចំណុច Focus តាម Manual (អាចចុចលើ អេក្រង់ក៏បានដែរ ដោយវាចាប់ចំណុច Focus ដល់ទៅ ៥,៦៥៥ ចំណុចឯណោះ ជាមួយនឹង ៣៨៤ តំបន់) និង Zoom ជាដើម។ ហើយនៅខាងក្រោយ មានអេក្រង់ប៉ះបញ្ជាទំហំ ៣.១៥ អ៊ីញប្រភេទ LCD អាចបត់បានដូច EOS ដទៃទៀតដែរ និងមានកម្រិតភាពច្បាស់ ២.១ លាន Dot។ ចំណែក Viewfinder មានកម្រិតភាពច្បាស់ ៣.៦៩ លាន Dot ជាអេក្រង់ OLED អាចពង្រីកចូល ០.៧១ ដោយឃើញគុណភាពច្បាស់។ 
 សមត្ថភាពនៃការថតវីឌីអូ នៅលើកាមេរ៉ានេះ វាអាចថតបានដល់ 4K នៅក្នុងល្បឿន ២៤/ ៣០ ហ្វ្រេមបានរយៈពេល ៣០ នាទី និងកម្រិត ១០៨០p មានល្បឿន ៦០ ហ្វ្រេមជាមួយនឹង Conon Log( ១២ Stops of Dynamic Range) និងកម្រិត HD បានដល់ ១០០/១២០ ហ្វ្រេមផងដែរ។ Canon EOS R នឹងត្រូវចាប់ផ្ដើម Pre-Order នៅថ្ងៃទី ១២ កញ្ញាខាងមុខនេះហើយ ដែលតម្លៃតួខ្លួនរបស់វាគឺ ២,២៩៩ ដុល្លារ និងតម្លៃចាប់ពី ៣,៣៩៩ ដុល្លារសម្រាប់កញ្ចប់ភ្ជាប់នឹងលេន ២៤-១០៥ មីលីម៉ែត្រ។ 

លទ្ធលផបាក់ឌុប ២០១៨

បើសិនជាក្រសួងធ្វើឱ្យមានកំហុស​មែន មិនចាំបាច់សើរើតែអ្នកដាក់ពាក្យទេ​ ត្រួតពិនិត្យទាំងអស់ទៅ​ ទាំងអ្នកធ្លាក់អ្នកជាប់​។ អ្នកនៅខេត្តឆ្ងាយគ្នាមានលទ្ធភាពណាតវ៉ាលោក? ហើយបើមានកំហុសមែនសញ្ញាបត្របណ្ណោះអាសន្នក៏ត្រូវផ្អាកចែកដែរ។ ហើយត្រូវសុំទោសពលរដ្ឋជាសាធារណៈចំពោះការចំណាយលុយជាតិ​ដែលធ្វើឱ្យមានលទ្ធផលបែបនេះ​ និងធ្វើឱ្យទឹកសិស្សធ្លាក់ចុះ​ ហើយអស់ជំនឿលើក្រសួងអប់រំ។​ យឺតតែពីរបីថ្ងៃទៀតឱកាសសិស្សជាច្រើននឹងត្រូវចប់។
បើសិនជាក្រសួងធ្វើឱ្យមានកំហុស​មែន មិនចាំបាច់សើរើតែអ្នកដាក់ពាក្យទេ​ ត្រួតពិនិត្យទាំងអស់ទៅ​ ទាំងអ្នកធ្លាក់អ្នកជាប់​។ អ្នកនៅខេត្តឆ្ងាយគ្នាមានលទ្ធភាពណាតវ៉ាលោក? ហើយបើមានកំហុសមែនសញ្ញាបត្របណ្ណោះអាសន្នក៏ត្រូវផ្អាកចែកដែរ។ ហើយត្រូវសុំទោសពលរដ្ឋជាសាធារណៈចំពោះការចំណាយលុយជាតិ​ដែលធ្វើឱ្យមានលទ្ធផលបែបនេះ​ និងធ្វើឱ្យទឹកសិស្សធ្លាក់ចុះ​ ហើយអស់ជំនឿលើក្រសួងអប់រំ។​ យឺតតែពីរបីថ្ងៃទៀតឱកាសសិស្សជាច្រើននឹងត្រូវចប់។បើសិនជាក្រសួងធ្វើឱ្យមានកំហុស​មែន មិនចាំបាច់សើរើតែអ្នកដាក់ពាក្យទេ​ ត្រួតពិនិត្យទាំងអស់ទៅ​ ទាំងអ្នកធ្លាក់អ្នកជាប់​។ អ្នកនៅខេត្តឆ្ងាយគ្នាមានលទ្ធភាពណាតវ៉ាលោក? ហើយបើមានកំហុសមែនសញ្ញាបត្របណ្ណោះអាសន្នក៏ត្រូវផ្អាកចែកដែរ។ ហើយត្រូវសុំទោសពលរដ្ឋជាសាធារណៈចំពោះការចំណាយលុយជាតិ​ដែលធ្វើឱ្យមានលទ្ធផលបែបនេះ​ និងធ្វើឱ្យទឹកសិស្សធ្លាក់ចុះ​ ហើយអស់ជំនឿលើក្រសួងអប់រំ។​ យឺតតែពីរបីថ្ងៃទៀតឱកាសសិស្សជាច្រើននឹងត្រូវចប់។

ល្ខោនខោល រឿង រាមកេរ្តិ៍ ត្រង់ឈុត មច្ឆានុ និង ហនុមាន (រឿងរាមាយាណៈ)

ល្ខោនខោល រឿង រាមកេរ្តិ៍ ត្រង់ឈុត មច្ឆានុ និង ហនុមាន (រឿងរាមាយាណៈ)។
Ramayana from Cambodia: Hanuman Sovanmacha and Machanu
✓មច្ឆានុ ជាបុត្ររបស់ នាងសុវណ្ណមច្ឆា និង ហនុមាន កាលបើចម្រើនក្ដីកាលណាក៏សុំមាតាដើម្បីទៅរក ហនុមាន ជាបិតា ដោយពាក្យបណ្ដាំរបស់ នាងសុវណ្ណមច្ឋា ផ្ដាំថាក្នុងមាត់របស់ ហនុមាន មានពាំព្រះអាទិត្យដ៏មានរស្មី។ រួចមក មច្ឆានុ ក៏បានជួននឹង ហនុមាន ជាបិតា។ ដោយមិនបានដឹ និងស្គាល់ថាជាបិតាខ្លួន មច្ឆានុ និង ហនុមាន ក៏ច្បាំងគ្នា។ ច្បាំងគ្នាយូរទៅដោយមិនចាញ់មិនឈ្នះក៏កើតក្ដីងឿងឆ្ងល់ក្នុងព្រះហឬទ័យក្រៃប្រមាណ។ លុះមិនយូរប៉ុន្មាបហនុមានបានខ្ជាក់ព្រះអាទិត្យពីក្នុងមាត់ឲ្យមច្ឆានុឃើញ។ មច្ឆានុ កាលបើយល់ថា ហនុមាន ជាបិតារបស់ខ្លួនក៏កើតក្ដីវិយោគព្រោះថា ហនុមាន ជាបិតា ហើយក៏ជាសត្រូវនឹង ក្រុងរាពណ៌ ជាបិតាចិញ្ចឹម។
ល្ខោនខោល ឬ ល្ខោនពាក់របាំងមុខ គឺជាល្ខោនមួយ ដែលមានលក្ខណៈចំណាស់របស់កម្ពុជា មានដើមកំណើតនៃការ សម្តែងមុនសម័យអង្គរ។ វាត្រូវបានគេជឿជាក់ថាបានចាប់ផ្តើមក្នុងអំឡុងប្រហែលសតវត្សទី៩ តាមរយៈចម្លាក់លឹប នៅតាមជញ្ជាំងអង្គរ។ ក្នុងសម័យអង្គរ ល្ខោនខោលត្រូវបានអភិវឌ្ឍដោយបុរសទាំងស្រុង ក្នុងការរាំប្រចាំ នៅព្រះរាជវាំងបុរាណខ្មែរ។ ហេតុផលដែលពិតប្រាកដនៅតែ មិនទាន់ដឹងច្បាស់ ប៉ុន្តែអ្នកស្រាវជ្រាវបានបង្ហាញថា ដោយសារការដុះដាលនៃសាសនាធ្វើឲ្យ សាសនាព្រាហ្មណ៍ មានជម្លោះជាមួយសាសនាព្រះពុទ្ធ ក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី៧(១២៤៣- ១២៩៥)។ ក្នុងនោះមាននារីរបាំជាច្រើនត្រូវបានសម្លាប់ និងធ្វើជាស្រីកំណាន់ ដូច្នេះទើបមាន ការហ្វឹកហាត់អ្នករបាំបុរស ដើម្បីបង្កើតរបាំនេះផ្អែកទៅលើលិទ្ឋអ្នកកាន់សាសនាព្រះពុទ្ធ។
រឿងមួយទៀត ដែលជាក់លាក់អំពីការសម្ដែងដោយល្ខោនខោលគឺ រឿងរាមកេរ្តិ៍ ដែលជារឿងព្រេងរបស់ខ្មែរ សម័យរាមាយណៈ។ ការសម្ដែង រួមបញ្ចូលនូវការប្រាប់អំពីអ្នកនិទានរឿង ដែលដើរតួ សំខាន់ក្នុងការសម្ដែង និងវង់ភ្លេងបុរាណគឺ វង់ភ្លេងពិណពាទ្យ។ ល្ខោនគឺមានប្រជាប្រិយភាព ក្នុងសម័យលន់នល់ និងពេលបន្ទាប់មកក៍ក្លាយជាមហេសីសំណព្វរបស់ស្តេច សីហនុ។ ពេលនោះមាន៨ក្រុមល្ខោនដែលមានជំនាញ ហើយបន្ទាប់មកត្រូវបែកខ្ញែកដោយសារសង្គ្រាម តែនៅពេលបច្ចុប្បន្ននេះនៅសល់តែមួយក្រុមគឺនៅ វត្តស្វាយអណ្ដែត ចំងាយ ១៥គីឡូម៉ែត ពីទីក្រុងភ្នំពេញ។ ក្រុមថ្មីពីរ ទៀតបានចាប់ផ្តើមក្នុងសង្គ្រាមរួមមានក្រុមកំពង់ធំ និងក្រុមល្ខោនជាតិ ដែលមកពីមន្ទីរវិចិត្រសិល្បៈ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ហើយបច្ចុប្បន្ននេះ ល្ខោន ខោល ក៏ជាផ្នែកមួយនៅក្នុងតារាងកាលវិភាគសិក្សានៅសកលវិទ្យាល័យវិចិត្រសិល្បៈផងដែរ។ ល្ខោនខោលត្រូវបាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរៀបចំឯកសារផ្ញើទៅកាន់ អង្គការយូណេស្កូ ដើម្បីបញ្ជូលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ និងត្រូវការការអភិរក្សជាបន្ទាន់ កាលពីថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៧។
Lakhon Khol or Khmer Mask Drama Dance Theatre - story of Reamke ( Ramayana ) on the stage of Machanu.
✓Machanu who is the son of Hanuman and Sovan Machan. When was growing up, Hanuman left his mom to find his father who has the sun in mouth. After that Machanu met Hanuma who is his father. Machanu didn't know Hanuman, they fussed to fight each other. For long, they didn't win each other. They didn't understand, why? Hanuman flew the sun in his mouth to show Machanu. Machanu knew that Hanuman was his real father, but he didn't accept it, because Hanuman was Reap's enemy. Trap is his adopted father.
Lakhon Khol or Khmer Mask Drama Dance is a Cambodian traditional theater that has its origins in pre-Angkorian performance. It is believed to have begun during the mid-9th century through the carvings on the walls of Angkor. During the Angkorian period, the drama was developed by a man entirely in the dance of the Royal Palace. The real reason is still unknown, but researchers have shown that the rise of religion has made Buddhism conflict with Buddhism during the reign of Jayavarman VII (1243-1295). Many dancers have been murdered, so they have trained male dancers to create this dance based on Buddhists.
Another specific story of the theatrical performance is the Reamker, the Khmer legend of the Ramayana. The performance includes an introduction to storytellers who play an important role in the performance and classical music of the Pin Peat. The theater was popular in the Lon Nol era, and then became King Sihanouk's favorite wife. There were 8 teams of specialist theater and then ravaged by war, but now only one group is at Wat Svay Andet, 15 km away from Phnom Penh. Two new groups started in the war, including the Kampong Thom and National Theater troupes from the Department of Fine Arts and the Ministry of Culture and Fine Arts. And now the drama is also part of the schedule of studies at the University of Fine Arts. Lakhon Khol was Inscribed in tentative list of UNESCO intangible culture heritage as Urgent safe guard on 31 March 2017 by Ministry of culture and fine art.

AOC បញ្ចេញ Gaming Monitor ថ្មី

មានក្រុមហ៊ុនផលិតផលិតផលអេឡិចត្រូនិចជាច្រើនរួចមកហើយ បានប្រកាសចេញនូវអាវុធ ជំនាន់ថ្មីៗរបស់ខ្លួន ដែលត្រៀមនឹងចេញលក់ នាចុងឆ្នាំនេះ និងខ្លះទៀតចេញលក់នៅដើម ឆ្នាំក្រោយ។ ក្នុងទីផ្សារម៉ូនីទ័រ ឃើញថាមាន Samsung បានបញ្ចេញ Gaming Monitor ដែលមានតម្លៃទីផ្សារ ប្រកួតប្រជែងបំផុត តែមិនមែន ប្រើប្រាស់អេក្រង់ QLED នោះទេ រីឯ LG ក៏មាន Gaming Monitor ដែលមានលក្ខណៈសម្បត្តិ កាន់តែប្រសើរជាងមុនផងដែរ ចំនែក AOC ក៏មិនចាំយូរ ក៏បានប្រកាសចេញនូវ Monitor សម្រាប់យកទៅលេងហ្គេម ថ្មីមួយទៀតរបស់ខ្លួន ជាមួយនឹងលក្ខណៈសម្បត្តិប្រសើរ ពិសេសបំផុតវាមាន តម្លៃធូរថ្លៃ។

ជាមួយនឹងម៉ូនីទ័រសម្រាប់យកទៅលេងហ្គេមជំនាន់ថ្មីរបស់ AOC នេះ មានដល់ទៅ 4 ម៉ូឌែល សម្រាប់ជ្រើសរើស ទៅតាមតម្រូវការ ជាក់ស្ដែងមានត្រកូលហៅ រួមថា G1 Series ដូចជា៖

•    C24G1 មានទំហំអេក្រង់ 24 អ៊ីញ
•    C27G1 មានទំហំអេក្រង់ 27 អ៊ីញ
•    C32G1 មានទំហំអេក្រង់ 31.5 អ៊ីញ
•    CQ32G1 មានទំហំអេក្រង់ 31.5 អ៊ីញ

ម៉ូនីទ័រទាំង 4 ម៉ូឌែលនេះ មានមានអេក្រង់កោងទាំងអស់ ពិសេសមានល្បឿន 144Hz និង Respondtime 1ms ដូចគ្នា ធានាទៅដល់ល្បឿនក្រាហ្វិច រត់បានរលូនបំផុត ពិសេសបើប្រើប្រាស់ ក្រាហ្វិចកាត AMD ទៀត អាចទទួលបានបទពិសោធន៍ កាន់តែប្រសើរ ជាមួយនឹងមុខងារ AMD FreeSync ធ្វើឲ្យសាច់ក្រាហ្វិច រត់បានរលូនបំផុត នៅលើផ្ទាំងបង្ហាញ ជាប្រភេទ IPS Panel ដែលមានកម្រិត Resolution លោតបាន 1080p ឬ Full HD សម្រាប់ 3 ម៉ូឌែលដំបូង និងលោតដល់ 1440p ឬ 2K សម្រាប់ម៉ូឌែល CQ32G1 ដែលមានអេក្រង់ ទំហំ 31.5 អ៊ីញ។

AOC បានប្រាប់ឲ្យដឹងផងដែរថា ម៉ូនីទ័រជំនាន់ថ្មីរបស់ខ្លួនទាំង 4 ជម្រើសខាងលើ ក៏បានផ្ដល់នូវភាព ងាយស្រួលក្នុងការតម្លើងម៉ូនីទ័រ ច្រើនគ្រឿងក្នុងពេល តែមួយទៀតផង អរគុណ ទៅដល់គែមអេក្រង់ស្ដើង ងាយស្រួលក្នុងការ ដាក់ផ្គុំបញ្ចូលគ្នា សម្រាប់ការតម្លើង 2 ទៅ 4 តាមការជ្រើសរើស ជាក់ស្ដែង។ សម្រាប់កម្រិតពន្លឺ Brightness ដែលអាចជះបានវិញ AOC ថាវាអាចជះបានត្រឹម 250-nit មានន័យថា យើងអាចប្រើប្រាស់វា នៅទីកន្លែងមានពន្លឺក្រៅ ល្មមៗបាន តែមិនអាចប្រើនៅកន្លែង មានពន្លឺខ្លាំងនោះទេ នៅពេលដែលអេក្រង់ របស់វាជាប្រភេទ Anti-Glare ដែលអាចធ្វើឲ្យ បាត់បត់គុណភាពខ្លះៗ។ រន្ធតំណរភ្ជាប់វិញ រួមមានដូចជា៖

•    HDMI 1.4 x 2
•    DisplayPort x 1
•    VGA x 1

OC ត្រកូល G1 Series នេះចាប់ផ្ដើមចេញលក់ហើយ នៅពេលនេះ ដោយទីផ្សារអន្តរជាតិវាកំពុង ចរាចរណ៍ហើយ អាចស្វែងរកទិញបាន ក្នុងតម្លៃធូរថ្លៃបំផុត ដូចខាងក្រោម៖


•    C24G1 តម្លៃ USD 229.99
•    C27G1 តម្លៃ USD 279.99
•    C32G1 តម្លៃ USD 299.99
•    CQ32G1 តម្លៃ USD 399.99

តម្លៃនេះគឺធូរថ្លៃបំផុតសម្រាប់ប្រិយមិត្ត ដែលកំពុងស្វែងរកទិញ ម៉ូនីទ័រដើម្បីលេងហ្គេម គឺវាធូរថ្លៃជាងម៉ាក ASUS, MSI, Alienware, HP ច្រើនគួរសមដែរ ថែមទាំងចង់ធូរថ្លៃ ជាងម៉ូនីទ័រម៉ាកចិន មួយចំនួនផ្សេងទៀតផង។

កុំព្យូទ័រ Surface នឹង​ចេញ​ពណ៌​ខ្មៅ​ថ្មី លាយ​ជាមួយ​ពណ៌​ជា​ច្រើន​ទៀត!

នៅសល់តែ ២ សប្ដាហ៍ទៀតប៉ុណ្ណោះ ផលិតផលថ្មីរបស់ក្រុមហ៊ុន Microsoft នឹងបង្ហាញខ្លួន នៅលើឆាកព្រឹត្តិការណ៍ ក្នុងទីក្រុងញ៉ូវយ៉កហើយ ដោយយើងមិនទាន់ដឹងថា ក្រុមហ៊ុននឹងបញ្ចេញផលិតផល អ្វីខ្លះទេ អាចនឹងមាន ផលិតផលថ្មី ប៉ុន្តែ Surface Phone ប្រហែលជាមិនមាន វត្តមាននោះទេ។ អញ្ចឹងអ្វីដែលយើងដឹង គេនឹងបង្ហាញ Surface Laptop ជំនាន់ទី ២។នៅក្នុងឆ្នាំនេះ Microsoft ទំនងជាពិចារណាទៅលើតម្លៃ និងគុណភាពនៃការប្រើប្រាស់ ច្រើនជាងការតម្លើង ខ្ពស់ផ្នែកបច្ចេកវិទ្យា។ ជាក់ស្ដែងកាលពីប៉ុន្មាន ខែមុននេះ គេបានចេញ Surface Go ដែលមានតម្លៃទាបខ្ទង់ ៣០០ ទៅ ៤០០ ដុល្លារប៉ុណ្ណោះ ប៉ុន្តែមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ល្មមប្រើន អាចបំពេញអ្នកនិយម កុំព្យូទ័រកូនកាត់ បែបជំនួញបាន។ ដូចនេះ ព្រឹត្តិការណ៍នៅថ្ងៃទី ០២ តុលាខាងមុខ វានឹងអាចនឹង ជាដំណើរថ្មី ក្នុងការចេញ Surface Laptop ជំនាន់ទី ២ នេះផងដែរ គ្រាន់តែវា ក៏មានម៉ាស៊ីន Surface ខ្លាំងៗបន្ថែមទៀត ផងដែរ ដូចជា Microsoft Surface Pro និង Surface Book ជំនាន់ទី ៣ ជាដើម។ ចំណែកអ្វីដែលគេដឹង ច្បាស់គឺ Surface Laptop លំដាប់ថវិកា ដែលនឹងមានការ Refresh ឡើងវិញនៃ រចនាបថស្ដើង និងមានពណ៌ថ្មីជាច្រើន ឲ្យសាកសមនឹងរូបរាង ទាន់សម័យរបស់វា។

Surface Laptop ដែលនឹងបង្ហាញខ្លួន ខាងមុខនេះ វានឹងមានពណ៌ថ្មីៗ ស្អាតៗ ដូចជាមានពណ៌ខៀវ ដិត និងពណ៌ខ្មៅ ដែលយើងមិនងាយ បានឃើញលើកុំព្យ័ទ័រ Surface កន្លងមក ហើយវានៅនឹងមានពណ៌ក្រហមដិត និងពណ៌ទឹកប្រាក់ តាមទម្លាប់ចាស់ដដែល ផងដែរ។ ការបញ្ចេញពណ៌ថ្មី ស្អាតបែបនេះ វាអាចជាការតម្លើង ការផ្លាស់ប្ដូរនូវកម្លាំងម៉ាស៊ីន ដោយសារតែគេរំពឹងថា Surface Laptop អាចនឹងមិនប្រើស៊ីភីយូ ជំនាន់ទី ៨ ខ្លាំងរបស់ Intel ឲ្យខ្លាំងជាងមុននោះទេ ប៉ុន្តែវាគ្រាន់បង្កើត ពណ៌ថ្មី និងរូបរាងថ្មីប៉ុណ្ណោះ។ ដូចនេះប្រសិនបើអ្នក រំពឹងទៅលើស៊ីភីយូខ្លាំង ប្រហែលជាត្រូវ ទៅមើល Surface Pro និង Surface Book ជាមិនខាន។ យ៉ាងណាមិញ យើងក៏បានលឺ ដំណឹងអំពី Windows 10 S ដែលជាផលិតថ្មី ដើម្បីដំណើរការ លើម៉ាស៊ីន Surface តម្លៃទាប និងម៉ាស៊ីនមធ្យមផងដែរ ដើម្បីឲ្យវាដំណើរការ បានប្រសើរ ជាមួយគ្នា។

ដើមកំណើតជនជាតិខ្មែរ

មានទស្សន:របស់អ្នកប្រាជ្ជជាច្រើនលើកឡើងថាខ្មែរមានដើមកំណើតមកពីឥណ្ឌា តើខ្មែរមានដើមកំណើតមកពីឥណ្ឌាពិតមែនដែរឬទេ?
ថ្ងៃនេះផងដែរផេកយើងខ្ញុំសូមធ្វើការបកស្រាយនូវរាល់ចម្ងល់របស់ហ្វេនទាំងអស់គ្នា តាមរយះទស្សន:របស់លោក ប៉ែរណាត ហ្វីលីព គ្រោស្លីយេ និង ម៉ារសែល តាឡាបុត លោកទាំងពីរបានលើកឡើងថា ជនជាតិខ្មែរមានដើមកំណើតមកពីជាតិពិសេសមួយស្ថិតនៅក្នុងអំបូរខ្មែរ-មនហើយបានកើតឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះតែម្ដង។
តាមការយល់ឃើញរបស់លោកទាំងពីរថា ពូជសាសន៍អម្បូរខ្មែរ-មន កើតពីការផ្សំកាត់រវាងពូជ មេឡាណេស៊ីយាង និង ឥណ្ឌូណេស៊ីយាង ហើយបានរស់នៅលើទឹកដីលាតសន្ធឹងពីឆ្នេរសមុទ្រចិនរហូតព្រំដែនប្រទេសឥណ្ឌា។
ដូចនេះតាមការបញ្ជាក់បង្ហាញនូវទស្សន:ស្ដីពីដើមកំណើតជាតិខ្មែរ និងតាមការសិក្សាស្រាវជ្រាវ ផ្នែកបុរាណវិទ្យាបានបង្ហាញថា ខ្មែរពិតជាមិនមានដើមកំណើតនៅនៅក្នុងទឹកដីនៃប្រទេសកម្ពុជាបច្នុប្បន្ន។ ការរកឃើញនូវស្ថានីយបុរេប្រវត្តិសាស្រ្តជាច្រើននៅក្នុងប្រទេសកម្ពុជា ជាភស្ដុតាងដ៏សំខាន់មួយ ដែលបញ្ជក់អំពីប្រភពកំណើតនៃ អរិយធម៌ខ្មែរ និងទីតាំងនៃការរស់នៅរបស់ជនជាតិខ្មែរនៅលើទឹកដីនេះ។
ដូច្នេះហើយអេដមីនសូមលើកភស្ដុតាង មកបញ្ជាក់ជូនអ្នកទាំងអស់គ្នាដូចខាងក្រោម÷
38470073_1692616627528221_9053221061973245952_n
១ .សាសនា
វិស័យជំនឿ
មនុស្សជំនាន់ដើមមានជំនឿថាមនុស្សដែលស្លាប់ទៅមិនសូន្យឡើយពោលគឺមានព្រលឹងចាប់ជាតិថ្មីទៀត។ ពួកខ្មែរលើដែររស់នៅលើខ្ពង់រាបសព្វថ្ងៃ ក៏មានជំនឿបែបនេះដែរ។ ពួកគេចែកព្រលឹងជាបី គឺ ព្រលឹងធំចេញពីខ្លួនមនុស្ស៦ខែមុនស្លាប់ ព្រលឹងតូចចេញទៅបាត់នៅពេលស្លាប់ និង ព្រលឹងខ្លះទៀតស្លាប់បាន៦ខែទើបព្រមចេញ។ កាលណាមានមនុស្សស្លាប់ គេយកសាកសពទៅកប់ហើយគេយកគ្រឿងប្រដាប់អ្នកដែលស្លាប់នោះទៅកប់ជាមួយផងដែរ ដើម្បីទុកប្រើប្រាស់នៅជាតិអនាគត់។
ផលវិបាកសំខាន់ដែលហូរចេញពីជំនឿ ដែលថាមនុស្សស្លាប់ទៅមិនសូន្យ គឺជំនឿលើខ្មោចអារក្សអ្នកតានេះឯង ។អ្នកតាជាប្រលឹងនៃជនដែលស្លាប់ទៅហើយតែនៅតាមថែរក្សាមើលសុខទុកកូនចៅជំនាន់ក្រោយតទៀត(បើជាស្រីគេហៅថាអ្នកដូន)។ ខ្មែរយើងសព្វថ្ងៃក៏នៅតែមានជំនឿលើអ្នកតាច្រើនតែនៅតាមតំបន់ជនបទជាពិសេសក្នុងចំណោមអ្នកស្រែចំការ÷ ខ្ទមអ្នកតា គេឃើញមានពាសពេញភូមិស្រុក ហើយពិធីសែនឡើងអ្នកតាក៏ប្រារពធ្វើឡើងជារៀងរាល់ឆ្នាំ។ ដូច្នេះយើងឃើញថាពួកអ្នកស្រុកអាយមានទម្លាប់គោរពបូជាដូនតានេះស្រាប់ទៅហើយមុនឥណ្ឌាចូលមកដល់។
មួយវិញទៀតខ្មែរជំនាន់ដើមមានជំនឿម្យ៉ាងទៀតថា កន្លែងសំរាប់គោរពបូជា គឺស្ថិតនៅលើកំពស់មានកំពូលភ្នំជាដើម។ គឺជំនឿបែបនេះហើយដែលបង្កើតឲ្យមានទស្សន:ក្នុងការកសាងប្រាសាទភ្នំ
ជំនឿមួយទៀតនោះគឺការគោរពទេវតាដី ព្រោះដីគឺជាមូលដ្ឋានផ្តល់ស្រូវអង្ករជាអាហារសំខាន់ៗ ជំនឿនេះគេឃើញមានរលឹកឡើងវិញក្នុហឲងពិធច្រត់
ព្រះនង្គ័ល” ដែលជាពិធីបើករដូវធ្វើស្រែចំការ។
38446564_1692616547528229_3112488865844166656_n
២.ទំនៀមទម្លាប់ប្រពៃណី
ក្នុងវិស័យសង្គមកិច្ចមានការទុកស្រីជាធំក្នុងគ្រួសារនិងសង្គម និងការរាប់ញាតិតាមខ្សែស្រឡាយខាងម្ដាយ។
ចំពោះខ្មែរយើង គោលសំខាន់ខាងលើនេះ តែងបន្សល់នូវដានជាក់លាក់តាំងពីដើមរៀងមក រហូតមកដល់សព្វថ្ងៃ។ យ៉ាងណាមិញ រឿងព្រេងដែលទាក់ទងនឹងការបង្កើតបឋមវស្ស ហើយដែលជាអ្នកប្រវត្តិសាស្រ្តមិនបានកត់ត្រាទុក (ហ៊ុនទៀន លីវយី) បានបង្ហាញថាអ្នកដឹកនាំសង្គមខ្មែរជំនាន់នោះមានភេទស្រី។យ៉ាងណាមិញ របស់ដែលមានភាព ឬមាននាទីជាធំចម្បងលើគេឯទៀត ខ្មែរយើងតែងហៅថា មេ ដូចជា មេដៃ មេជើង មេភូមិ មេឃុំ មេស្រុក មេគយ មេការ។ល។
ចំពោះការស្ដីដណ្ដឹងគូរស្រករ ត្រូវឲ្យខាងប្រុសចូលទៅនិយាយសូមសេចក្ដីយល់ព្រមពីខាងស្រីសិន លុះដល់ពេលរៀបការក៏ខ្មែរយើងធញឲ្វើនៅខាងស្រីដែរ។ ហើយភស្ដុតាងដែលជាក់ស្ដែងនោះគឺពាក្យស្លោកមួយចែងថា“ស៊ូស្លាប់បាកុំឥឲ្យស្លាប់មេ ស៊ូលេចទូកកណ្ដាលទន្លេកុំឲ្យភ្លើងឆេះផ្ទះ”។
ដោយអាងទៅលើគោលធំមួយនៃអរិយធម៌ខ្មែរគឺការទុកស្រ្តីជាធំក្នុងគ្រួសារនិងសង្គមនេះហើយទើបយល់ថាខ្មែរ ទំនងក្លាយមកពីពាក្យ ក+ មេ ដូចការវិវត្តន៍ខាងក្រោម÷
ក+មេ> កមេ> ក្មេ>ក្មេរ>ខ្មេរ>ខ្មែរ
មេ សំគាល់លើស្ត្រីជាម្ដាយនៅក្នុងគ្រូសារ ឬ ស្ត្រីអ្នកដឹកនាំក្នុងសង្គម។
បញ្ជក់:នេះជាការបង្ហាញត្រឹមតែ២ចំនុចប៉ុណ្ណោះ

បើ Pixel 3 & 3 XL មាន​ជម្រើស 3 ពណ៌​នេះ តើ​អ្នក​នឹង​រើស​យក​មួយ​ណា?

នៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ក្រុមហ៊ុន Google នឹងធ្វើការប្រកាស ចេញវត្តមាន ស្មាតហ្វូនម៉ូឌែល Pixel 3 និង Pixel 3 XL ជាផ្លូវការហើយ។ ក្នុងនោះ ប្រិយមិត្តអ្នកអានទាំងអស់គ្នា ក៏ប្រហែលជាបានដឹង ពីរចនាបថរូបរាង និងលក្ខណៈសម្បត្តិសំខាន់ៗ មួយចំនួន នៃទូរសព្ទជំនាន់ថ្មីនេះ រួចមកហើយដែរ តាមរយៈការចុះផ្សាយពី ក្រុមការងារ ខេមបូ រីផត របស់យើង។

យ៉ាងណា សម្រាប់នៅក្នុងថ្ងៃនេះ ក្រុមហ៊ុន Google បានធ្វើការបង្ហោះនូវ រូបភាពថ្មីចំនួន 3 សន្លឹក ដោយមានភ្ជាប់ពាក្យ Coming Soon ហើយសម្រាប់ ពាក្យនេះដែរ មានន័យថា ស្មាតហ្វូនខ្សែស្រឡាយ Pixel 3 នឹងមកដល់ ក្នុងពេលឆាប់ៗ ខាងមុខនេះ។ ចំនុចសំខាន់ដែល Google បានបង្កប់នៅក្នុងរូបភាពទាំងនោះ គឺចង់បញ្ជាក់ប្រាប់ អោយអ្នកគាំទ្របានដឹងថា ទូរសព្ទ Pixel ជំនាន់ថ្មីនេះ នឹងមានជម្រើសចំនួន 3 ពណ៌ នៅពេលប្រកាសចេញ។ សម្រាប់ពណ៌ថ្មីៗ របស់ស្មាតហ្វូន Pixel 3 & Pixel 3 XL រួមមានពណ៌ខ្មៅ, ពណ៌ស និងពណ៌ដូចជីអង្កាម ។ សម្រាប់រចនាម៉ូត ខ្នងខាងក្រោយ គឺនៅតែមានខណ្ឌចែកជា 2 ពណ៌ មិនខុសពីម៉ូឌែល Pixel ជំនាន់មុនៗឡើយ។
ជាចុងក្រោយ សូមបញ្ជាក់បន្តិចថា ក្រុមហ៊ុន Google បានកំណត់យកថ្ងៃ ប្រកាសចេញ Pixel ជាផ្លូវការហើយ ដែលវានឹងប្រព្រឹត្តិទៅ នៅថ្ងៃទី 09 ខែតុលា ឆ្នាំ 2018 ក្នុងទីក្រុងញ៉ូវយ៉ក។ ចុះសម្រាប់ពណ៌ទាំង 3 ខាងលើនេះ តើប្រិយមិត្តអ្នកអាន ពេញចិត្តពណ៌មួយ ណាជាងគេ? កុំភ្លេច Comment ប្រាប់មកវិញ ផងណា!