Thursday, September 20, 2018

ប្រាក់ដួង

ថ្ងៃនេះadminចង់លើកយកបង្ហាញអំពីប្រវត្តិសាស្រ្តសម័យលង្វែកដែលខ្មែរភាគច្រើនយល់ច្រលំ​ខុសទាំងក្នុងប្រព័ន្ធអប់រំ
យើងអាចចោទសួរថា៖ (អានឱ្យចប់)១-តើកងទ័ពសៀម បាចប្រាក់ឌួងទាំងនោះចូលទៅក្នុងគុម្ពឫស្សីដោយរបៀបណា? តើពួកគេយកកាំភ្លើងអីដែលអាចបាញ់ប្រាក់ឌួងបាន? ចុះម៉េចក៏មិនផលិតកាំភ្លើងបាញ់មនុស្សឱ្យស្លាប់តែម្តងទៅ?
២-យើងតែងតែលើកឡើងថា កងទ័ពសៀមចូលក្នុងក្រុងលង្វែកមិនរួច ដោយសារជាប់គុម្ពឫស្សីក្រាស់ៗ ចុះព្រះមហាក្សត្រ,កងទ័ពនិងប្រជាពលរដ្ឋខ្មែរ ដែលនៅក្នុងក្រុងលង្វែកនោះ ចេញចូលតាមណា?
៣-តើទឹកដីខ្មែរទាំងមូល មានទំហំប៉ុនក្រុងលង្វែកនេះឬយ៉ាងណា? តើនៅខេត្តផ្សេងៗទៀត ពុំមានកងទ័ព និងប្រជាពលរដ្ឋទេឬយ៉ាងណា?

ចំពោះបញ្ហាបាក់បែកក្រុងលង្វែកនេះ បើយោងទៅលើអ្នកសរសេរប្រវត្តិសាស្ត្រខ្មែរខ្លះ ហាក់បីដូចជាមានចេតនាទម្លាក់កំហុសទាំងស្រុងទៅលើប្រជារាស្ត្រខ្មែរថា មានការលោភលន់នាំគ្នាទៅកាប់ឆ្ការព្រៃឫស្សីដើម្បីយកប្រាក់ឌួង ទើបធ្វើឱ្យសៀមវាយបែកក្រុងលង្វែក។ការលើកឡើងទាំងនេះគឺផ្ទុយពីការណ៍ពិតទាំងស្រុង ព្រមទាំងបានទម្លាក់កំហុសមកលើប្រជាជនខ្មែរទាំងស្រុង ព្រោះបាក់បែកក្រុងលង្វែកគឺកើតចេញមកពីវិបត្តិផ្ទៃក្នុងរាជវង្ស ដែលដណ្តើមរាជគ្នាធ្វើឱ្យប្រទេសអាណាធិបតេយ្យ កើតកលិយុគ វឹកវរពេញផ្ទៃនគរទាំងមូល។
សៀមវាយបែកក្រុងលង្វែកនៅឆ្នាំ១៥៩៣គ.ស. ចំណែកប្រាក់ដូង “Pod Duang ត្រូវស្តេចរាមាទី១ ផលិតឱ្យចាយនៅក្នុងស្រុកសៀមនៅឆ្នាំ១៧៨២គ.ស.ដូច្នេះបើយើងធ្វើការប្រៀបធៀបទៅឃើញថា ប្រាក់ដូងទើបតែផលិតក្រោយបែកលង្វែក ១៨៩ឆ្នាំ ដូច្នេះតើបានប្រាក់ដូងមកពីណាបាចក្នុងគុម្ពឫស្សី?
ស្តេចសៀម នរេសូ បានបើកការវាយប្រហារជាពីរមុខព្រួញមកលើរាជាណាចក្រខ្មែរ គឺធ្វើការវាយប្រហារតាមផ្លូវគោកមានកងទ័ពចំនួនជាង១០ម៉ឺននាក់,ដំរី៨០០ក្បាល និងសេះ១.៥០០ក្បាល ចាប់ផ្តើមវាយលុកខេត្តខ្មែរនៅកូរ៉ាត “នគររាជ” រួចបានឈប់សម្រាក៣ថ្ងៃក៏កេណ្ឌកងទ័ពបានជាង១ម៉ឺននាក់បន្ថែមទៀត ហើយបន្តមកវាយលុកលើរាជាណាចក្រខ្មែរ ចូលតាមខេត្តបាត់ដំបងនិងឡោមព័ទ្ធបន្ទាយកងទ័ពរបស់ឧបយោរាជ នៅបរិបូរណ៍ក្នុងខេត្តពោធិ៍សាត់ និងក្រុមទី២បើកការវាយប្រហារតាមជើងទឹកចូលតាមខេត្តប្រាសាក់ “ស្រុកទ្រាំងនៅកូស័ងស៊ីន” នេះបើយោងតាមឯកសារប្រវត្តិសាស្ត្រខ្មែរបានលើកឡើងថា៖
“...មានកងទ័ពជើងទឹកចំនួន២០០សំពៅទៀត ដែលកេណ្ឌពីនគរស្រីធម្មរាជ,ពាធឆ្លោង,សាអាងខ្លានិងឆាយា ផ្ទុកទាហានចំនួន២ម៉ឺននាក់ មានកងទ័ពចាមចូលរួមចំនួន១ម៉ឺននាក់និងសំពៅចំនួន១៥០បន្ថែមទៀត។ ក្រោមមេបញ្ជាការកងទ័មសៀមឈ្មោះ ពញារាជវង្សា មកវាយខេត្តបន្ទាយមាស ហើយកងទ័ពគ្រប់ទិសធ្វើសកម្មភាពព្រមៗគ្នានៅខែធ្នូឆ្នាំ១៥៩៣គ.ស. ...”។
ប្

1 comment:

  1. តើអាចបញ្ជាក់ថែមបានឬទេ ថាតើប្រជាជនខ្មែរមិនបានកាប់ឆ្ការឬស្សីដើម្បីរើសយកប្រាក់ឌួង?

    ReplyDelete