ក្រុមហ៊ុន Xiaomi ទើបតែប្រកាសចេញនូវ លិខិតអញ្ជើញមួយ ដែលបញ្ជាក់អោយដឹងពីថ្ងៃ ដាក់បង្ហាញស្មាតហ្វូន ខ្សែស្រឡាយ Mi 8 ជំនាន់ថ្មី នៅថ្ងៃទី 19 ខែតុលា ឆ្នាំ 2018 ឆាប់ៗនេះ។ ចំពោះស្មាតហ្វូន ដែលនឹងបង្ហាញវត្តមាន នៅក្នុងថ្ងៃនោះ ត្រូវបានគេបានសន្មត់ថា វាអាចជាម៉ូឌែល Mi 8X និង Mi 8 Youth។
ជាក់ស្តែង រហូតមកដល់ពេលនេះ យើងនៅមិនទាន់បាន ឃើញពីរូបរាង របស់ទូរសព្ទទាំង 2 ម៉ូឌែលនេះ នៅឡើយទេ ថាវានឹងមានរចនាបថបែបណា?
ឥលូវនេះ ស្រាប់តែមានប្រភព លេចធ្លាយមួយ បានធ្វើការចេញផ្សាយនូវ រចនាបថរូបរាង របស់ស្មាតហ្វូនម៉ូឌែល Mi 8 Youth នៅផ្នែកខាងក្រោយ អោយយើងគ្រប់គ្នា បានឃើញថ្ងៃកំណត់ ដែលក្រុមហ៊ុន Xiaomi ត្រូវប្រកាសចេញ បាត់ទៅហើយ។ បើយោងទៅតាមរូបភាព យើងសង្កេតឃើញថា ផ្នែកតួខ្លួន រួមជាមួយកន្លែង សម្រាប់ស្កេនម្រាមដៃ គឺមិនខុសគ្នាពីម៉ូឌែល បងបង្កើតរបស់វា Mi 8 ឡើយ ប៉ុន្តែចំពោះចំនុចដែល មិនដូចគ្នានោះ នៅត្រង់រចនាបថកាមេរ៉ាភ្លោះ។ ពិតមែនហើយ សម្រាប់កាមេរ៉ាភ្លោះ ខាងក្រោយរបស់ Mi 8 Youth នេះ គឺមានរចនាបថផ្តេកដូចម៉ូឌែល Redmi 6 ទៅវិញ ខណៈ Mi 8 មានកាមេរ៉ាភ្លោះ រាងបញ្ឈរចុះក្រោម។ ដើម្បីអោយកាន់តែច្បាស់ អ្នកអាចទស្សនារូបភាពខាងក្រោមៈ
យ៉ាងណា នេះគ្រាន់តែជាការបង្ហាញមួយ អោយឃើញពីរូបរាងផ្នែកខាងក្រោយ នៃស្មាតហ្វូនម៉ូឌែល Mi 8 Youth ប៉ុណ្ណោះ ឯចំពោះរចនាបថផ្នែក ខាងមុខវិញនោះ គឺមិនទាន់ត្រូវបានគេ បង្ហាញនៅឡើយទេ។ ប៉ុន្តែយោងទៅតាមមតិភាគច្រើន បាននិយាយយ៉ាងច្បាស់ណាស់ថា វាអាចនឹងមានអេក្រង់លាត ថ្ងាសឆក តាមបងរបស់វា (Mi 8) ជាក់ជាមិនខាន។ Mi 8 Youth ត្រូវបានគេរំពឹងថា វាអាចនឹងមានតម្លៃខ្ទង់ 290 ដុល្លារ ពេលប្រកាសចេញ ជាផ្លូវការ។
No comments:
Post a Comment