Sunday, September 16, 2018

កុំព្យូទ័រ Surface នឹង​ចេញ​ពណ៌​ខ្មៅ​ថ្មី លាយ​ជាមួយ​ពណ៌​ជា​ច្រើន​ទៀត!

នៅសល់តែ ២ សប្ដាហ៍ទៀតប៉ុណ្ណោះ ផលិតផលថ្មីរបស់ក្រុមហ៊ុន Microsoft នឹងបង្ហាញខ្លួន នៅលើឆាកព្រឹត្តិការណ៍ ក្នុងទីក្រុងញ៉ូវយ៉កហើយ ដោយយើងមិនទាន់ដឹងថា ក្រុមហ៊ុននឹងបញ្ចេញផលិតផល អ្វីខ្លះទេ អាចនឹងមាន ផលិតផលថ្មី ប៉ុន្តែ Surface Phone ប្រហែលជាមិនមាន វត្តមាននោះទេ។ អញ្ចឹងអ្វីដែលយើងដឹង គេនឹងបង្ហាញ Surface Laptop ជំនាន់ទី ២។នៅក្នុងឆ្នាំនេះ Microsoft ទំនងជាពិចារណាទៅលើតម្លៃ និងគុណភាពនៃការប្រើប្រាស់ ច្រើនជាងការតម្លើង ខ្ពស់ផ្នែកបច្ចេកវិទ្យា។ ជាក់ស្ដែងកាលពីប៉ុន្មាន ខែមុននេះ គេបានចេញ Surface Go ដែលមានតម្លៃទាបខ្ទង់ ៣០០ ទៅ ៤០០ ដុល្លារប៉ុណ្ណោះ ប៉ុន្តែមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ល្មមប្រើន អាចបំពេញអ្នកនិយម កុំព្យូទ័រកូនកាត់ បែបជំនួញបាន។ ដូចនេះ ព្រឹត្តិការណ៍នៅថ្ងៃទី ០២ តុលាខាងមុខ វានឹងអាចនឹង ជាដំណើរថ្មី ក្នុងការចេញ Surface Laptop ជំនាន់ទី ២ នេះផងដែរ គ្រាន់តែវា ក៏មានម៉ាស៊ីន Surface ខ្លាំងៗបន្ថែមទៀត ផងដែរ ដូចជា Microsoft Surface Pro និង Surface Book ជំនាន់ទី ៣ ជាដើម។ ចំណែកអ្វីដែលគេដឹង ច្បាស់គឺ Surface Laptop លំដាប់ថវិកា ដែលនឹងមានការ Refresh ឡើងវិញនៃ រចនាបថស្ដើង និងមានពណ៌ថ្មីជាច្រើន ឲ្យសាកសមនឹងរូបរាង ទាន់សម័យរបស់វា។

Surface Laptop ដែលនឹងបង្ហាញខ្លួន ខាងមុខនេះ វានឹងមានពណ៌ថ្មីៗ ស្អាតៗ ដូចជាមានពណ៌ខៀវ ដិត និងពណ៌ខ្មៅ ដែលយើងមិនងាយ បានឃើញលើកុំព្យ័ទ័រ Surface កន្លងមក ហើយវានៅនឹងមានពណ៌ក្រហមដិត និងពណ៌ទឹកប្រាក់ តាមទម្លាប់ចាស់ដដែល ផងដែរ។ ការបញ្ចេញពណ៌ថ្មី ស្អាតបែបនេះ វាអាចជាការតម្លើង ការផ្លាស់ប្ដូរនូវកម្លាំងម៉ាស៊ីន ដោយសារតែគេរំពឹងថា Surface Laptop អាចនឹងមិនប្រើស៊ីភីយូ ជំនាន់ទី ៨ ខ្លាំងរបស់ Intel ឲ្យខ្លាំងជាងមុននោះទេ ប៉ុន្តែវាគ្រាន់បង្កើត ពណ៌ថ្មី និងរូបរាងថ្មីប៉ុណ្ណោះ។ ដូចនេះប្រសិនបើអ្នក រំពឹងទៅលើស៊ីភីយូខ្លាំង ប្រហែលជាត្រូវ ទៅមើល Surface Pro និង Surface Book ជាមិនខាន។ យ៉ាងណាមិញ យើងក៏បានលឺ ដំណឹងអំពី Windows 10 S ដែលជាផលិតថ្មី ដើម្បីដំណើរការ លើម៉ាស៊ីន Surface តម្លៃទាប និងម៉ាស៊ីនមធ្យមផងដែរ ដើម្បីឲ្យវាដំណើរការ បានប្រសើរ ជាមួយគ្នា។

No comments:

Post a Comment